Responsive Ads Here

October 12, 2018

ចឹងតើទើបពួកបរទេសចូលចិត្តទឹកផ្លែឈើក្រឡុកសុទ្ធៗ នៅសៀមរាបម៉្លេះ! ព្រោះវាជួយ...

មានធ្លាប់ឆ្ងល់ទេថា ធ្វើម៉េចអាចស្រកទម្ងន់ ជំរុញប្រព័ន្ធភាពស៊ាំ ជំរុញប្រព័ន្ធរំលាយអាហារ និង បង្កើនកម្រិតថាមពល? ផឹកទឹកផ្លែឈើសុទ្ធមួយចំនួន មិនគ្រាន់តែជួយផ្តល់នូវចម្លើយនូវសំណួរខាងដើមនេះប៉ុណ្ណោះទេ តែថែមទាំងជួយបណ្តេញជាតិពុលចេញពីរាងកាយថែមទៀតផង។


វេជ្ជបណ្ឌិត និង អ្នកជំនាញឯកទេសខាងសុខភាពបានណែនាំឱ្យផឹកទឹកយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែជួនកាល ផឹកទឹកធម្មតាអាចជារឿងគួរឱ្យធុញទ្រាន់។ ប្រសិនបើអ្នកចង់ឱ្យប្រភពនៃជាតិទឹកក្នុងខ្លួនរបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ គឺ គួរផឹកទឹកផ្លែឈើសុទ្ធ ដែលសម្បូរដោយសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយជំនួសវិញម្តង។

យោងតាមអ្នកជំនាញខាងអាហារូបត្ថម្ភ ទឹកផ្លែឈើខាងក្រោម មិនត្រឹមជួយសម្រកទម្ងន់ ជំរុញប្រព័ន្ធភាពស៊ាំ ជំរុញប្រព័ន្ធរំលាយអាហារ និង បង្កើនថាមពលនោះទេ ថែមទាំងជួយបណ្តេញជាតិពុលពីខ្លួនប្រាណទៀតផង។

១. ទឹកក្រូចពោធិ៍សាត់ក្រឡុកលាយជាមួយក្រូចខ្វិច (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ជួយជំរុញប្រព័ន្ធរំលាយអាហារ បណ្តេញជាតិពុល ជួយរក្សាស្បែកឱ្យមានសុខភាពល្អ និងកាត់បន្ថយរលាក។

២. ទឹកផ្លែបឺក្រឡុក (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ផ្តល់នូវសារធាតុរ៉ែសំខាន់ៗដល់រាងកាយ បណ្តេញជាតិពុល ជំរុញប្រព័ន្ធរំលាយអាហារ និងជំរុញឱ្យមានអារម្មណ៍ល្អ មិនកើតស្ត្រេស។

៣. ទឹកឪឡឹកក្រឡុក (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ជួយឱ្យអារម្មណ៍ស្រស់ស្រាយភ្លាមៗ បណ្តេញជាតិពុលពីខ្លួនប្រាណ បង្កើនលំហូរឈាម ប្រឆាំងរលាក ជំរុញប្រព័ន្ធភាពស៊ាំ។

៤. ទឹកស្ត្របឺរីក្រឡុកជាមួយគីវី (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ទឹកផ្លែឈើទាំងពីរនេះជាកំពូលអ្នកបណ្តេញសារធាតុពុលពីរាងកាយ ហើយរឹតតែពិសេសគឺស្ត្របឺរី ជាកំពូលផ្លែឈើប្រឆាំងមហារីក និងជំរុញប្រព័ន្ធភាពស៊ាំ៕

វិធី ៦ យ៉ាងជួយព្យាបាលការថយចុះសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព

ការថយចុះសម្ពាធឈាមអាចបង្កឱ្យវិលមុខ ចង់ក្អួតចង្អោរ ព្រិលភ្នែក និង ញ័រដើមទ្រូង។ ជាធម្មតា ប្រសិនបើកម្រិតសម្ពាធឈាមរបស់លោកអ្នកស្ថិតក្រោម ៩០/៦០ mmHg គឺ ចាត់ទុកថា ថយចុះសម្ពាធឈាមហើយ។ ប្រសិនបើសម្ពាធឈាមធ្លាក់ចុះខ្លាំង វាអាចបន្ថយបរិមាណឈាមហូរទៅខួរក្បាល និងសរីរាង្គផ្សេងៗ។ កត្តានេះហើយដែលបណ្តាលឱ្យកើតអាការៈដូចរៀបរាប់ខាងលើ។


កត្តាដែលបង្កឱ្យថយចុះសម្ពាធឈាម៖
- មានបញ្ហាសុខភាព ដូចជា បញ្ហាបេះដូង បញ្ហាអ័រម៉ូន ស្លេកស្លាំង បញ្ហាប្រព័ន្ធប្រសាទ និង ដំបៅក្លាយ។
- ខ្សោះជាតិទឹកក្នុងខ្លួន។
- លេបថ្នាំប្រឆាំងស្ត្រេសច្រើនពេក។
- មានគភ៌ ២៤ សប្តាហ៍ដំបូងក៏បណ្តាលឱ្យថយចុះសម្ពាធឈាមដែរ។

វិធីខាងក្រោមទាំង ៦ អាចជួយព្យាបាលការថយចុះសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ៖
១. ផឹកទឹកឱ្យបានគ្រប់គ្រាន់ : ផឹក២ឬ៣កែវ មុនពេលបាយ ១៥ នាទី។
២. ផឹកកាហ្វេមួយពែងក្រោយពេលបាយរួច។
៣. កុំពិសាអាហារច្រើនពេក។
៤. កាត់បន្ថយជាតិស្ករឱ្យបានច្រើន។
៥. សម្រាកឱ្យបានច្រើន។
៦. ដើរចុះឡើងឱ្យបានច្រើនដើម្បីបង្កើនលំហូរឈាម៕

កើតដុំពកលើស្បែកបែបនេះកុំភ័យ វាមិនមែនជារោគសញ្ញាមហារីកទេ, គេមានវិធីព្យាបាលវា

ប្រសិនបើអ្នកកត់សម្គាល់ឃើញដុំពកនៅលើស្បែករបស់អ្នក វាអាចជាដុំពកឈ្មោះ Lipoma។


ដុំពក Lipoma គឺជាដុំពកជាលិកាខ្លាញ់ មានទៅទីតាំងរវាងស្បែក និងសាច់ដុំរបស់អ្នក។ ដុំពកនោះ គឺទន់ៗ ហើយវាមិនបង្កឱ្យឈឺចាប់ គ្មានគ្រោះថ្នាក់ ឬក៏មិនមែនជាមហារីកដែរ។ ដុំពក Lipoma គឺមានរាងតូចប្រហែល១ ទៅ ៣ សង់ទីម៉ែត្រ។

ដុំពកនេះអាចដុះនៅគ្រប់កន្លែងលើរាងកាយរបស់អ្នក ប៉ុន្ដែពួកវាភាគច្រើនដុះនៅលើខ្នង ស្មា ដៃ ក្លៀក គូទ និងភ្លៅ។ ហើយពេលខ្លះដុំពកនេះអាចវិវឌ្ឍនៅក្នុងសាច់ដុំ សរីរាង្គ ឬកប់ជ្រៅក្នុងភ្លៅ ស្មា ឬកូនភ្នែកគោក៏មាន។ 

មូលហេតុដែលដុំពកនេះដុះឡើង នៅមិនទាន់អ្នកបកស្រាយចេញ។ យ៉ាងណាមិញ អ្នកជំនាញជឿថាវាអាចបណ្ដាលមកពីការរបួសរាងកាយ។ ហើយគេក៏រកឃើញថា វាដុះពេញមួយគ្រួសារ ដូច្នេះហ្សេនដើរតួសំខាន់នៅក្នុងរឿងនេះដែរ។ 
ងណាមិញ គេក៏មានវិធីសាស្ដ្រក្នុងការបំបាត់ដុំពកនោះកុំឱ្យមានដែរ តាមរយៈវិធីសាស្ដ្រខាងក្រោមនេះ។
១. ទឹកខ្មេះប៉ោម ៖ លាយទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកមួយកែវ រួចពិសា ២ ដងក្នុងមួយថ្ងៃ រហូតដល់ដុំពកបាត់។
២. រមៀត ៖ លាយរមៀតមួយស្លាបព្រាបាយជាមួយនឹងទឹកដោះគោក្ដៅៗមួយកែវ ពិសា ២ ដងក្នុងមួយថ្ងៃ។
៣. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ដែលវាអាចបង្កដុំពកកាន់តែធំ។
ចំណាំ ៖ វិធីសាស្ដ្រលេខ ១ និង លេខ ២ អាចជ្រើសរើសបានតែមួយទេ៕
 

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពោះចេះតែឃ្លាន បន្ទាប់ពីទើបទទួលទានអាហារឆ្អែត? មានជំងឺ ៥ អាចជាមូលហេតុ

មានមូលហេតុច្រើន ដែលអ្នកនៅតែឃ្លានបន្ទាប់ពីទើបទទួលទានអាហាររួច។ អាហារនោះអាចខ្វះជាតិហ្វាបឺ ប្រូតេអ៊ីន និងជាតិខ្លាញ់ ឬ មកពីលោកអ្នកទទួលទានអាហារមិនល្អដល់សុខភាពច្រើនពេក និងផឹកភេសជ្ជៈមានជាតិហ្គាសច្រើន។


ការស្រកទម្ងន់ក៏អាចជាហេតុផលមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានខុសពីធម្មតាដែរ។ អ្នកគួរទៅរកវេជ្ជបណ្ឌិតដើម្បីប្រាកដថា លោកអ្នកមិនមែនកើតជំងឺផ្សេងៗ ដែលបណ្តាលឱ្យមានអារម្មណ៍ឃ្លាន។

មូលហេតុចម្បង ៥ ដែលបណ្តាលឱ្យឃ្លាន បន្ទាប់ពីទើបទទួលទានរួច៖

១. លោកអ្នកស៊ាំនឹងប្រូតេអ៊ីន Leptin ទើបបង្កឱ្យមានអារម្មណ៍ឃ្លានចម្លែក។
២. លោកអ្នកកើតជំងឺទឹកនោមផ្អែម។
៣. លោកអ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីត។
៤. ថ្នាំដែលលោកអ្នកលេបប៉ះពាល់លើចំណង់អាហារ។
៥. លោកអ្នកមានតេនញ៉ាសាច់ជ្រូកឬសាច់គោនៅក្នុងពោះវៀន៕

ទីបំផុតអ្នកវិទ្យាសាស្ត្រអះអាងជាផ្លូវការថា ស្រាបៀរមានផលល្អច្រើន ដោយជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ភេសជ្ជៈដែលពេញនិយមបំផុតលើលោក គឺស្រាបៀរ។
ជាសំណាងល្អសម្រាប់អ្នកផឹករាប់លាន ដែលស្រាបៀរអាចនឹងមានផលល្អដោយមិនរំពឹងទុកសម្រាប់សុខភាពរបស់ពួកគេ។
ក្រៅពីបំបាត់ស្រេកទឹក ស្រាបៀរនៅមានផ្ទុកគ្រឿងផ្សំ ដែលជាសារធាតុចិញ្ចឹមជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំរុញសុខភាពខួរក្បាលផងដែរ។
យោងតាមអ្នកវិទ្យាសាស្រ្ត ដែលបានចេញផ្សាយក្នុងទស្សនវដ្ដី The American Journal of the Medical Sciences បានអះអាងថា ស្រាបៀរជំរុញប្រូតេអ៊ីន និងវីតាមីន B ជាងស្រាទៅទៀត ហើយវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចកាត់បន្ថយជំងឺដាច់សរសៃឈាមបានទៀតផង។

ការសិក្សានោះនិយាយថា "សារធាតុប្រឆាំងអុកស៊ីតកម្មមានក្នុងស្រាបៀរ គឺសមមូលគ្នាទៅនឹងស្រាដែរ ប៉ុន្ដែសារធាតុប្រឆាំងអុកស៊ីតកម្មជាក់លាក់ គឺមានភាពខុស ដោយសារតែស្រូវសាឡីដែលគេប្រើដើម្បីផលិតស្រាបៀរមានផ្ទុកសារធាតុ Flavonoids ខុសគ្នាពីទំពាំងបាយជូរដែលគេប្រើដើម្បីផលិតស្រា"។
គ្រូពេទ្យជាច្រើនបានឯកភាពលើការស្រាវជ្រាវ និងសារធាតុចិញ្ចឹមមានក្នុងស្រាបៀរ ដែលវាជាផ្នែកមួយនៃសុខភាព។
អ្នកឯកទេសផ្នែកអាហារបំប៉នលោក Sisi Yip បានប្រាប់កាសែត South China Morning Post ថា "ស្រាបៀរមានផ្ទុកជាតិរ៉ែជាច្រើនដូចជាកាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ស័ង្កសី ជាតិទង់ដែង ម៉ាហ្គាណែស ស៊ីលីញ៉ូម ហ្វូរីត និងស៊ីលីកូន"៕

September 6, 2018

Lionel Messi ពុំមានវត្តមានក្នុងបញ្ជីសម្រិតសម្រិតចុងក្រោយទាំង ៣ សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

Lionel Messi មិនមានវត្តមាននៅក្នុងបញ្ជីសម្រាំងសម្រាប់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦ ខណៈដែល Mohamed Salah, Cristiano Ronaldo និង Luka Modric ត្រូវបានចុចឈ្មោះជំនួសមកវិញនៅក្នុងបញ្ជីបីនាក់ចុងក្រោយមួយនេះ។


Messi អាចរកគ្រាប់បាល់បានចំនួន ៤៥គ្រាប់ ខណៈដែលអ្នកមានបុណ្យ Barcelona បានឈ្នះពានរង្វាន់លីកកំពូលអេស្ប៉ាញ និងពានខាប់ក្នុងស្រុក។
Salah បានចូលរួមក្នុងការសម្រិតសម្រាំងចុងក្រោយនេះ បន្ទាប់ពីដឹកនាំឱ្យហង្សក្រហម Liverpool  ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្លឹបកំពូលប្រចាំទ្វីបអឺរ៉ុប Champions League និងអាចរកគ្រាប់បាល់បានចំនួន ៣២គ្រាប់នៅក្នុងលីកកំពូលអង់គ្លេស Premier League។
Modric បានជួយឱ្យអធិរាជស Real Madrid ឈ្នះពាន Champions League មុនដឹកនាំ​ក្រុមជម្រើសជាតិក្រូអាស៊ីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ក្នុងប្រទេសរុស្ស៊ី។

Ronaldo និង Messi បានគ្របដណ្តប់ពានរង្វាន់បុគ្គលដ៏មានសក្តានុពលមួយនេះចាប់តាំងពីឆ្នាំ២០០៨ និងបានកាន់ពានមួយនេះ៥សម័យកាលដូចគ្នា។
កម្មវិធីប្រគល់ពាននឹងប្រារព្ធឡើងនៅក្នុងទីក្រុងឡុងដ៍អង់គ្លេស នាថ្ងៃទី២៤ ខែកញ្ញា៕

Alvaro Morata: ខ្ញុំកំពុងពិចារណាចាកចេញពី Chelsea នៅរដូវក្តៅនេះ

ខ្សែប្រយុទ្ធ Alvaro Morata បានបង្ហើបប្រាប់ថា ខ្លួនកំពុង​ពិចារណា​ចាកចេញពី​ក្លឹប​ Chelsea ​នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូល​រួម​ជាមួយ​ក្រុមតោខៀវ​ Chelsea កាលពីឆ្នាំ​២០១៧ បន្ទាប់ពីចាកចេញពីក្លឹប Real Madrid ដើម្បី​មកជំនួស​កៅអីរបស់​ខ្សែប្រយុទ្ធ Diego Costa ។

បើទោះបីជា​​ Morata អាចរកបាន​១៥គ្រាប់ក្នុងការ​បង្ហាញ​មុខ​៤៨លើក​កាលពីរដូវកាល​មុនក៏ដោយ ក៏ប៉ុន្តែកីឡាករ​រូបនេះ​ហាក់ដូចជា​មាន​ការ​លំបាកក្នុង​ការសម្របខ្លួន​ហើយ​ត្រូវបានគ្រូបង្វឹក​ជម្រើសជាតិអេស្ប៉ាញលុបឈ្មោះចេញពី​ក្រុមជម្រើស​សម្រាប់វើលខាប់នៅប្រទេសរុស្ស៊ី​កាលពីរដូវក្តៅផងដែរ។
          Morata បាន​ចាប់ផ្តើម​យុទ្ធ​នាការបច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក​ថ្មី លោក Maurizio Sarri ហើយគ្រូបង្វឹក​ជម្រើសជាតិអេស្ប៉ាញលោក Luis Enrique ​ក៏បាន​កោះហៅឲ្យ​ចូល​រួម​ក្រុម​ជម្រើស​ជាតិវិញផងដែរ។
          ប៉ុន្តែ Morata ធ្លាប់បាន​បញ្ជាក់ថា ខ្លួនបានពិចារណា​ចាកចេញពី​ពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពី​បញ្ចប់​រដូវកាល​មុន។ Morata បាននិយាយថា “​កាលពីឆ្នាំ​មុន ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ។ ខ្ញុំ​ចាប់ផ្តើម​បាន​ល្អ ប៉ុន្តែ​ចុងបញ្ចប់បែរជា​ខកចិត្ត​ទៅវិញ។ ខ្ញុំ​ជាន់ទីលាន​ប្រកួត​ និង​មិន​ទាំង​ដឹងថា ខ្ញុំនៅទីណាផង។ ខ្ញុំពិចារណាចង់​វិលត្រឡប់​មក​លេងនៅ​អេស្ប៉ាញឬអ៊ីតាលី”៕