Responsive Ads Here

July 30, 2016

ភ្នែកកាន់តែយ៉ាប់ ពេលពាក់វ៉ែនតា?

តើអ្នកធ្លាប់ឮគេនិយាយថា ការពាក់វ៉ែនតាកាន់តែធ្វើឱ្យភ្នែករបស់អ្នកកាន់តែយ៉ាប់មែនទេ?

ជាធម្មតា អ្នកពាក់វ៉ែនតាជារឿយៗ គឺជួបបញ្ហាឈឺក្បាល និងចង់ក្អួត ហើយកាន់តែព្រិលភ្នែកមិនថាពួកគេមើលវត្ថុជិតឬឆ្ងាយ។ យោងតាមវេជ្ជបណ្ឌិត ការពាក់វ៉ែនតា គឺមិនធ្វើឱ្យអ្នកព្រិលភ្នែកទេ។ ហើយខាងក្រោមនេះ គឺជាហេតុផលដែលអ្នកគួរដឹង ជាជាងចោទវ៉ែនតាថាជាអ្នកបង្កឱ្យភ្នែកព្រិល។


១. ការពាក់វ៉ែនតាកាន់តែធ្វើឱ្យភ្នែកព្រិល
រឿងនេះគឺមិនពិតឡើយ។ នោះ គឺដោយសារភ្នែករបស់បុគ្គលនោះផ្ទាល់ មានភ្នែកព្រិលស្រាប់ទេ។ នៅពេលពួកគេចាប់ផ្ដើមពាក់វ៉ែនតា ភ្នែករបស់ពួកគេគឺកំពុងតែយ៉ាប់ស្រាប់រួចទៅហើយ កុំបន្ទោសវ៉ែនតាអី។ ហើយកត្តាផ្សេងទៀតដែលធ្វើឱ្យភ្នែកកាន់តែយ៉ាប់ គឺរួមមានទម្លាប់អានសៀវភៅយូរៗ បញ្ហាបរិស្ថាន និងប្រវត្តិគ្រួសារ។

២. បន្ទាប់ពីដោះវ៉ែនតា គឺព្រិលភ្នែក
ជាការពិត គឺមិនមែនអ្នកព្រិលភ្នែកទេ បន្ទាប់ពីដោះវ៉ែនតា។ ដោយសារតែខួរក្បាលយល់ច្រឡំ គិតថាអ្នកនៅតែពាក់វ៉ែនតាដដែល ជាហេតុធ្វើឱ្យព្រិលភ្នែកពេលដោះវ៉ែនតា៕

No comments:

Post a Comment