Responsive Ads Here

August 9, 2016

ដឹងថា Cristiano Ronaldo ទទួលបានប្រាក់ឈ្នួលប៉ុន្មាននៅក្លឹប Juventus

Cristiano Ronaldo គឺជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅលើ​​តារាង​ប្រាក់ឈ្នួលរបស់ក្របខណ្ឌអ៊ីតាលី Serie A។ ​កីឡាករឆ្នើម​រូបនេះ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាងបី​ដងលើ​ប្រាក់ឈ្នួលកីឡាករ​ដែល​មាន​ប្រាក់ឈ្នួល​នៅលេខរៀងទីពីរ។


កំពូល​កីឡាករ​រូបនេះ​ទទួល​បាន​កញ្ចប់ទឹកប្រាក់​២៨លានផោន​ បន្ទាប់ពី​បង់​ប្រាក់​ពន្ធ​រួច​ក្នុងមួយ​ឆ្នាំ​ គឺប្រហែល​៥៣៨.០០០ផោន​ក្នុងមួយសប្តាហ៍ មានន័យថា ច្រើន​ជាងកីឡាករ​ផ្សេងៗទៀតនៅអ៊ីតាលី។

ប៉ុន្តែកីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​​នៅមិនទាន់បាន​បង្ហាញភាព​លេច​ធ្លោនៅឡើយ​ទេនៅ​ដំណាក់កាលដំបូង​ក្នុងទីក្រុងទូរីន​ ចាប់តាំងពី​ផ្ទេរមក​ពី​ក្លឹប Real Madrid ក្នុង​តម្លៃ​៨៨​លានផោន​។

បើទោះបីជាកីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​មិន​ទាន់​រកបាន​គ្រាប់បាល់សម្រាប់ក្រុម Juventus នៅក្នុង​ការ​បង្ហាញ​មុខ​បីលើក​នៅ​ក្របខណ្ឌ​ Serie A ក៏ដោយ ក៏ក្រុម Juventus នៅ​តែធ្វើបាន​យ៉ាងល្អដោយ​ឈ្នះ​ទាំង​បីប្រកួត។

កីឡាករ​បន្ទាប់ដែល​មានប្រាក់ឈ្នួល​ខ្ពស់គឺ​ Gonzalo Higuain ដែលនៅពេលនេះ​ទទួល​បាន​៨,៦លាន​ផោន​ក្នុងមួយ​ឆ្នាំ​ គឺប្រហែល​ ១៦៨,០០០​ផោន​ក្នុងមួយសប្តាហ៍​ បន្ទាប់ពី​ចាកចេញពី​ក្លឹប AC Milan មក​ចូល​រួម​ជាមួយ​ក្លឹប Juventus កាលពីរដូវកាលមុន៕

No comments:

Post a Comment