Responsive Ads Here

August 13, 2016

កីឡាករ Jordan Henderson ចុះកិច្ចសន្យាថ្មីបន្តរយៈវែងជាមួយក្រុម Liverpool

ខ្សែបម្រើសញ្ជាតិអង់គ្លេស​ Jordan Henderson ​បាន​ចូល​រួម​ជាមួយ​ក្រុម​ Liverpool កាល​ពីឆ្នាំ​២០១១ និង​បន្ត​បង្ហាញ​មុខ​ជាង​២៥០​លើក​សម្រាប់​ក្លឹបនេះ។Jordan បាន​បង្ហាញមុខ​ដំបូងនៅរដូវកាល​នេះ ខណៈពេល​ក្រុម​ហង្សក្រហម​បន្ត​កា​រចាប់ផ្តើម​បាន​ល្អ​១០០​ភាគរយ​ដោយ​ឈ្នះ​ក្រុម Leicester កាលពីថ្ងៃសៅរ៍។


Jordan បាននិយាយថា “​ វាហាក់ដូចជា​ថ្មីៗនៅពេល​ខ្ញុំ​ចុះកិច្ច​ព្រមព្រៀង​ដំបូង​របស់ខ្ញុំ។ ខ្ញុំមាន​អារម្មណ៍​ថា ដូចទើបនឹង​ចុះកិច្ច​ព្រមព្រៀងកាល​ពីម្សិលមិញ ប៉ុន្តែ​មាន​រឿង​ច្រើន​កើត​ឡើង​។ ដូចជា​គ្មាន​កន្លែង​ណាផ្សេងក្នុងពិភព​លោកដែល​ខ្ញុំ​ពេញ​ចិត្ត​លេងបាល់​ជាងក្រុមនេះទេ។ ខ្ញុំចង់​នៅ​ទីនេះឲ្យបានយូរតាមដែលអាចធ្វើទៅបាន”។

ពាក់ព័ន្ធនិងការចុះ​កិច្ច​ព្រមព្រៀងថ្មីរបស់ Jordan គ្រូបង្វឹក្លឹប Liverpool លោក Jurgen Klopp បាននិយាយថា “​Jordan បាន​បង្ហាញគុណភាព​ក្នុងឋានៈជាកីឡាក​ររបស់​ Liverpool ក្នុង​សម័យ​ទំនើប​នៃវិស័យបាល់ទាត់។ គាត់ជាកីឡាករតំណាងឲ្យក្រុមទាំងមួល”៕

No comments:

Post a Comment