Responsive Ads Here

August 21, 2016

ព្យុះទីហ្វុងខ្លាំងក្លាបំផុតមិនធ្លាប់ជួប២៥ឆ្នាំមកនេះ វាយប្រហារប្រទេសជប៉ុន

ព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត ដែលមិនធ្លាប់បោកបក់លើប្រទេសជប៉ុនក្នុងរយៈពេល ២៥ ឆ្នាំមកនេះ បានបង្កឱ្យមានការបាក់ដីកាលពីថ្ងៃអង្គារ ហើយទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា វាបាននាំមកនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការព្រមានអំពីការជម្លៀសមនុស្សជាបន្ទាន់។


ព្យុះទីហ្វុង Jebi ដែលមានល្បឿន ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឱ្យមានការបាក់ដីក្នុងភាគខាងលិចប្រទេសជប៉ុន ហើយតំបន់នៅក្បែរៗ នោះនៅតែកំពុងប្រឹងស្តារខ្លួនពីភ្លៀងធ្លាក់ខ្លាំងកាលពីដើមរដូវក្តៅកន្លងមកនេះនៅឡើយ។


នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានជំរុញជម្លៀសប្រជាជនជាបន្ទាន់ និងបញ្ជាឱ្យអាជ្ញាធរយកឧបករណ៍សំខាន់ៗដើម្បីការពារប្រជាពលរដ្ឋ។
ទីភ្នាក់ងារអាកាសធាតុរបស់ជប៉ុនបានចេញការព្រមានអំពីការរអិលបាក់ដីដែលអាចកើតមាន ទឹកជំនន់ និងខ្យល់បក់យ៉ាងខ្លាំងក៏ដូចជាជំនោរទឹកខ្ពស់ រន្ទះ និងព្យុះកំបុតត្បូងនៅភាគខាងលិចនៃប្រទេសជប៉ុនដែលរួមមានទីក្រុងធំៗ នៅអូសាកា និងក្យូតូផងដែរ៕

No comments:

Post a Comment