Responsive Ads Here

August 23, 2016

តិចនិក ២ ក្បាច់ ជួយបំបាត់អាការៈ "ជាប់ក" យ៉ាងរហ័ស

"ជាប់ក" ឧស្សាហ៍កើតឡើងចំពោះមនុស្សទូទៅ ដែលពុំសូវរើបំរាស់ ពេលដេក ឬ អង្គុយស្ងៀមមួយកន្លែងយូរខ្លាំងពេក។ ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាជាប់ក គឺមានដំណោះស្រាយ ២ ក្បាច់ងាយៗ ដូចខាងក្រោម គ្រាន់ជួយដោះទាល់។


១. ងើយក្បាលទៅឱ្យផ្ងាកក្រោយ
លោកអ្នកត្រូវងើបឈរ ហើយងើយក្បាលផ្ងាកមកក្រោយសន្សឹមៗ ដោយធ្វើយ៉ាងណាឱ្យចង្កា បែរត្រង់ឡើងលើចង្អុលទៅពិដាន។ ធ្វើបែបនេះឱ្យបាន ៤ ទៅ ១០ វិនាទី រួចសឹមឈរត្រង់ធម្មតាវិញ។ ហើយបន្តធ្វើបែបនេះម្តងទៀត ឱ្យបាន ១០ ទៅ ១២ ដង។

២. សន្ធឹងដៃជើងនៅជ្រុងនៃជញ្ជាំងផ្ទះ
ត្រូវឈរសន្ធឹងជើងនីមួយៗឱ្យចំជញ្ជាំងទាំងសងខាង នៅជ្រុងណាមួយនៃផ្ទះលោកអ្នក ហើយដៃទាំងសងខាងក៏ត្រូវសន្ធឹងលើជញ្ជាំងនីមួយៗផងដែរ។ ហើយឱនក្បាលទៅមុខសន្សឹមៗ កុំលឿនពេក ប្រយ័ត្នឈឺករឹតតែខ្លាំង។ ធ្វើបែបនេះ ៤ ទៅ ១០ វិនាទី ហើយទ្រូងនិងស្មាត្រូវដាក់ឱ្យត្រង់ភ្លឹង។ អនុវត្តបែបនេះ ១០ ទៅ ១២ ដង៕

No comments:

Post a Comment