Responsive Ads Here

August 23, 2016

មូលហេតុទាំង ៨ នេះហើយដែលធ្វើឱ្យមនុស្សចេះតែភ្ញាក់ទាំងកណ្តាលអាធ្រាត្រ

តើអ្នកភ្ញាក់នៅម៉ោង ២ ឬ ៣ នាទីទៀបភ្លឺទៀងទាត់ស្ទើររាល់ថ្ងៃមែនទេ? សម្រាប់អ្នកខ្លះ ការគេងអាចជាការពិបាកគ្រប់ពេលវេលា ប៉ុន្ដែនៅពេលអ្នកភ្ញាក់រាល់ថ្ងៃនៅពាក់កណ្តាលយប់ដោយគ្មានហេតុផលច្បាស់លាស់ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងយ៉ាងខ្លាំង។ ហើយនេះ គឺជាមូលហេតុទាំង ៨ បណ្ដាលឱ្យអ្នកភ្ញាក់ឡើងនៅពាក់កណ្តាលយប់។


១. មានអារម្មណ៍ក្តៅស្អុះស្អាប់ពេក ឬត្រជាក់ពេក ៖ បន្ទប់គេងមួយដែលមិនមានសីតុណ្ហភាពមានតុល្យភាព ធ្វើឱ្យអ្នកភ្ញាក់ទាំងកណ្ដាលយប់។

២. ឈឺនោម ឬនោមច្រើនដងទាំងកណ្ដាលយប់ ៖ ពេលអ្នកគេង ការឈឺនោមមិនអាចដាស់អ្នកឱ្យក្រោកបានឡើយ ដោយការផលិតទឹកនោមពេលកំពុងគេង គឺមានកម្រិតទាប។ ប៉ុន្ដែប្រសិនបើអ្នកនោមញឹកពេលកណ្ដាលយប់ គឺទាក់ទងនឹងជំងឺ Nocturia ដែលជំងឺនេះបង្កឱ្យអ្នកឈឺនោមភ្លាមៗ និងភ្ញាក់តែម្ដង។ វិធីដោះស្រាយ គឺកុំផឹកទឹកច្រើនមុនចូលគេង ជាពិសេសតែ កាហ្វេ ។ល។

៣. ជរា ៖ មនុស្សជរាទៅ គឺឧស្សាហ៍ភ្ញាក់កណ្ដាលយប់ ដោយសារតែសុបិនអាក្រក់ ដាស់គាត់រៀងរាល់យប់។ វិធីដោះស្រាយ គឺពិសាថ្នាំងងុយគេង (ត្រូវមានការចេញថ្នាំពីវេជ្ជបញ្ជា) ឬផឹកទឹកដោះគោ។

៤. សេពជាតិអាល់កុល ៖ ជាតិអាល់កុលធ្វើឱ្យអ្នកក្ដៅក្រហល់ក្រហាយពេញរាងកាយ ជាហេតុបណ្ដាលឱ្យគេងមិនលក់។

៥. គេងមិនដកដង្ហើម ឬកើតជំងឺថប់ដង្ហើមពេលគេង ៖ ជំងឺនេះធ្វើឱ្យស្ទះផ្លូវដង្ហើមរបស់អ្នក ពេលអ្នកកំពុងគេង។ វិធីដោះស្រាយ គឺឱ្យវេជ្ជបណ្ឌិតពិនិត្យអាការៈដើម្បីព្យាបាល។ ប្រសិនបើអ្នកលើសទម្ងន់ គឺសម្រកទម្ងន់នឹងជួយសម្រាលបញ្ហា។ ប្រសិនបើអ្នកជក់ និងសេព បារី និងសុរា ត្រូវកាត់ផ្ដាច់ដាច់ខាត។

៦. ថប់បារម្ភ ឬធ្លាក់ទឹកចិត្តក៏បណ្ដាលឱ្យអ្នកគេងភ្ញាក់ទាំងកណ្ដាលយប់ដែរ។ វិធីព្យាបាលគឺដើរកម្សាន្ត សម្មាធិ ស្ដាប់ចម្រៀង និងធ្វើលំហាត់ប្រាណដើម្បីកម្ចាត់រាល់កង្វល់ទាំងឡើយ។

៧. ប្រសិនបើអ្នកភ្ញាក់ទាំងកណ្ដាលយប់ ហើយជើងមិនអាចកម្រើកបាន វាគឺជារោគសញ្ញាស្ពឹកជើង។ វិធីដោះស្រាយ គឺមានតែឈប់ជក់បារី និងសេពជាតិអាល់កុល។

៨. ច្រាលទឹកអាស៊ីតក្នុងក្រពះ ៖ វាកើតឡើង នៅពេលក្រពះច្រឡំផ្លូវទៅក្នុងបំពង់អាហាររបស់អ្នក។ មនុស្សប្រហែល ៨០ ភាគរយនៃអ្នកភ្ញាក់កណ្ដាលយប់ គឺមានរោគសញ្ញានេះ។ វិធីដោះស្រាយ គឺត្រូវមានកាលវិភាគគេងបានត្រឹមត្រូវ ជៀសវាងគេងថ្ងៃ បន្ទាប់ពីបរិភោគអាហារួច (ព្រោះវាធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ) បរិភោគអាហារបន្តិចបន្តួចមុនចូលគេងយប់ ជៀសពិសាជាតិអាល់កុល ជាពិសេសកាហ្វេ៕

No comments:

Post a Comment