Responsive Ads Here

August 21, 2016

បើបំពង់កស្ងួត អនុវត្តតាមវិធី ៦ យ៉ាងនេះ នឹងជួយឱ្យធូរស្បើយវិញយ៉ាងលឿន

វាអាចនឹងពិបាកបរិភោគ ផឹក និងនិយាយ នៅពេលបំពង់ករបស់អ្នកស្ងួត។ បើទោះជាវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ និងជាសះស្បើយវិញក្នុងរយៈពេលខ្លី វានៅតែជារឿងរំខានរបស់អ្នក និងមិនស្រួលក្នុងខ្លួន។ ប្រសិនបើអ្នកមានបំពង់កស្ងួត ខាងក្រោមនេះ គឺជាវិធីបំបាត់ភ្លាមៗយ៉ាងមានប្រសិទ្ធភាព។


១. ខ្ពុលមាត់ជាមួយនឹងទឹកអំបិល ៖ លាយទឹកក្ដៅឧណ្ហៗ ជាមួយនឹងអំបិលមួយស្លាបបាយ ខ្ពុល ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
២. ខ្ពុលមាត់ជាមួយនឹងទឹកខ្មេះប៉ោម ៖ លាយទឹកខ្មេះប៉ោមមួយស្លាបព្រាបាយជាមួយនឹងទឹកក្ដៅឧណ្ហៗមួយកែវ ខ្ពុល ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
៣. ពិសាទឹកឃ្មុំលាយជាមួយនឹងក្រូចឆ្មា ៖ លាយទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗមួយពែង ពិសា ២ ដងក្នុងមួយថ្ងៃ។
៤. ពិសាទឹកខ្ញី។
៥. ទំពារខ្ទឹមស មួយកំពឹស ទុកចោលក្នុងមាត់រហូតដល់ចេញជាតិអន្ធិលៗ ហើយលេបជាតិអន្ធិលនោះ។
៦. ទឹកដោះគោរមៀត ៖ លាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកដោះគោឆៅក្ដៅឧណ្ហៗមួយកែវរៀងរាល់ព្រឹក៕

No comments:

Post a Comment