Responsive Ads Here

September 6, 2018

Alvaro Morata: ខ្ញុំកំពុងពិចារណាចាកចេញពី Chelsea នៅរដូវក្តៅនេះ

ខ្សែប្រយុទ្ធ Alvaro Morata បានបង្ហើបប្រាប់ថា ខ្លួនកំពុង​ពិចារណា​ចាកចេញពី​ក្លឹប​ Chelsea ​នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូល​រួម​ជាមួយ​ក្រុមតោខៀវ​ Chelsea កាលពីឆ្នាំ​២០១៧ បន្ទាប់ពីចាកចេញពីក្លឹប Real Madrid ដើម្បី​មកជំនួស​កៅអីរបស់​ខ្សែប្រយុទ្ធ Diego Costa ។

បើទោះបីជា​​ Morata អាចរកបាន​១៥គ្រាប់ក្នុងការ​បង្ហាញ​មុខ​៤៨លើក​កាលពីរដូវកាល​មុនក៏ដោយ ក៏ប៉ុន្តែកីឡាករ​រូបនេះ​ហាក់ដូចជា​មាន​ការ​លំបាកក្នុង​ការសម្របខ្លួន​ហើយ​ត្រូវបានគ្រូបង្វឹក​ជម្រើសជាតិអេស្ប៉ាញលុបឈ្មោះចេញពី​ក្រុមជម្រើស​សម្រាប់វើលខាប់នៅប្រទេសរុស្ស៊ី​កាលពីរដូវក្តៅផងដែរ។
          Morata បាន​ចាប់ផ្តើម​យុទ្ធ​នាការបច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក​ថ្មី លោក Maurizio Sarri ហើយគ្រូបង្វឹក​ជម្រើសជាតិអេស្ប៉ាញលោក Luis Enrique ​ក៏បាន​កោះហៅឲ្យ​ចូល​រួម​ក្រុម​ជម្រើស​ជាតិវិញផងដែរ។
          ប៉ុន្តែ Morata ធ្លាប់បាន​បញ្ជាក់ថា ខ្លួនបានពិចារណា​ចាកចេញពី​ពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពី​បញ្ចប់​រដូវកាល​មុន។ Morata បាននិយាយថា “​កាលពីឆ្នាំ​មុន ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ។ ខ្ញុំ​ចាប់ផ្តើម​បាន​ល្អ ប៉ុន្តែ​ចុងបញ្ចប់បែរជា​ខកចិត្ត​ទៅវិញ។ ខ្ញុំ​ជាន់ទីលាន​ប្រកួត​ និង​មិន​ទាំង​ដឹងថា ខ្ញុំនៅទីណាផង។ ខ្ញុំពិចារណាចង់​វិលត្រឡប់​មក​លេងនៅ​អេស្ប៉ាញឬអ៊ីតាលី”៕

No comments:

Post a Comment